ផ្លូវណាទៅផ្ទះម៉ែក្មេក? Lyrics
ផ្លូវណាទៅផ្ទះម៉ែក្មេក? Title:ផ្លូវណាទៅផ្ទះម៉ែក្មេក Singer: ថាន់ នឿថង Melody-Lyrics:យ៉ង់ ច័ន្ទនីតា Composed:Panda Boi Mix And Master:Avid Steinberg Directed: ឆោម សុភ័ក្ត្រ Producer:Khem Esak AD:Chan Sovath Location Manager: HB Production Team Link Youtube: https://youtu.be/e3K0RUhxz0E ចង់ជិះម៉ូតូ វិចអង្ករហើយស្វែងរកផ្លូវ នៅឯណាទៅ ផ្លូវអើយផ្លូវទៅផ្ទះម៉ែក្មេក? នៅឆ្ងាយឬជិត គៀកជើងមុងឬជាប់ជើងមេឃ? ខំឆែកតាម Map ក៏នៅតែអត់ឃើញផ្លូវសោះ។ ផ្លូវទៅសាលា ផ្លូវវត្តផ្លូវផ្សារខ្ញុំស្គាល់ឡើងសុះ កៀនហែមកៀនកោះស្គាល់គ្រប់គន្លៀតកន្លោះអត់ទាស់ត្រង់ណា តែផ្លូវទៅផ្ទះម៉ែក្មេកនៅឯណា? ឬក៏អ្នកណាយកផ្លូវនោះទៅលាក់បាត់ហើយ បាយវត្តបាយផ្សារបាយផ្ទះបាយសាលាខ្ញុំហូបអស់ហើយ អាយុជាងសាមប្លាយ បុន្តែនៅឡើយហូបបាយផ្ទះម៉ែក្មេក រស់ជាតិយ៉ាងណា ចង់ដឹងពន់ពេក សម្លបាយម៉ែក្មេក តើសាបឬមួយក៏ប្រៃ? តែគិតៗទៅមានម៉ែតែមួយជេរយប់ជេរថ្ងៃ រកថែមធ្វើអ្វី មិនស្រួលព្រួតជេរវាយអត់បានដេក ទ្រាំទុកក្រមុំ នោមដាក់ស្លឹកចេក ម៉ែបង្កើតម៉ែក្មេកសុទ្ធតែបងប្អូនជីដូនមួយខ្លា ចង់ជិះម៉ូតូ វិចអង្ករហើយស្វែងរកផ្ល...